លោក ចាន់ រស្មី តំណាងលោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំ ស្តីពីការពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង ថយចុះទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៣) ក្រោមអធិបតីភាពលោក ខាន់ សុខា អភិបាលរងខេត្ត និងលោក ម៉ុម ថាណូ អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំច្រកចេញ ចូលតែមួយរបស់រដ្ឋបាលខេត្ត